ដើមត្នោតកេរ្តិ៍ដូនតា
ស. ដើមត្នោតរាងរាវខ្ពស់សន្លឹម អូនឈរសម្លឹងស្រៀវញ័រហត្ថា (២ដង)
បងតោងបងឡើង ហួចច្រៀងហានក្លា បំពង់យោលយារ ជាចង្វាក់ភ្លេង ….។
រួម៖ ឱណា!ជាចង្វាក់ភ្លេង។
ប. សម្បត្តិធម្មជាតិកេរ្តិ៍ដូនតា គឺត្នោតនេះណាតម្លៃធំធេង (២ដង)
ខំដាំខំដុះ ស្រីប្រុសចាស់ក្មេង ផ្ទៃស្រែធំធេង ដីស្រែភូមិយើង។
រូម៖ ឱណា!សម្បត្តិដូនតា។
ប. រសៀលបងឡើងគៀបរឹត យកកាំបិតចិតចាប់ចងត្រងផ្កា (២ដង)
បងឡើងព្រឹកព្រាង ទឹកស្រក់ពេញហៀរ ជូនពៅរំងាស់ជាស្ករផ្អែមឆ្ងាញ់។
រួម៖ ឱណាស្ករក្លិនផ្អែមឈ្ងុយ។
ស៖ ដើមអាចប្រើបានតាមត្រូវការ ជាស្ពានទូកក្តារតាមចិត្តស្រឡាញ់ (២ដង)
ផ្លែស្លធ្វើនំ ត្នោតអាចបំពេញ ជាស្ករផ្អែមឆ្ងាញ់ ចិត្តសែនរីករាយ
រួម៖ ឱណាខំដាំបន្តទៀត។