Category Archives: គំនិត-គតិបណ្ជិត

ខ្មែរជួយខ្មែរគឺជាទស្សនវិជ្ជាដែលមិនអាចមើលរំលងបាន

ខ្មែរជួយខ្មែរគឺជាទស្សនវិជ្ជាដែលមិនអាចមើលរំលងបាន

ដោយ : បញ្ញវន្ត (ថ្ងៃទី 26 វិច្ឆិកា 2010)ភ្នំពេញ:

ប៉ុន្មានថ្ងៃកន្លងទៅនេះចលនាប្រមូលបច្ច័យ

ដើម្បីជួយដល់គ្រួសារជនរងគ្រោះដែលស្លាប់ យ៉ាងអាណោចអធ័មនៅលើស្ពានពេជ្រ បានកើតមានយ៉ាង សស្រាកសស្រាំ នៅទូទាំងប្រទេស ។

នេះជាចលនាសាមគ្គីភាពដ៏ធំបំផុតមួយដែលបង្ហាញពីភាពចេះឈឺឆ្អាល

ជួយគ្នាក្នុងនាមជាជនជាតិខ្មែរ

ដែលមានឈាមជ័រដូចគ្នា។នេះជាចលនាជួយគ្នាលើកទី២បន្ទាប់ពីភាព

សស្រោកសស្រាំរបស់ ពលរដ្ឋខ្មែរដែលបានកើតឡើងនៅពេលដែលប្រាសាទព្រះវិហារបានទទួល

រងការឈ្លានពានពី សំណាក់ទាហានថៃកាលពីឆ្នាំ២០០៨ ។

ព្រឹត្តិការណ៍នេះ បង្ហាញឲ្យឃើញថា ជនជាតិខ្មែរគឺជាជនជាតិដែលចេះស្រឡាញ់គ្នា និងចេះឈឺឆ្អាលគ្នាទៅវិញទៅមក ក្នុងគ្រប់កាលៈទេសៈ ។ តាមពិតនេះមិនមែនជារឿងថ្មីឯណា ។ សង្គមខ្មែរជាសង្គម ដែលមានសាមគ្គីភាព រឹងមាំ តាំងពីយូរយារណាស់មកហើយ  ប៉ុន្តែឆ្លងកាត់ភ្លើងសង្គ្រាមវិនាសកម្ម និងជាពិសេស របបប្រល័យពូជសាសន៍ដ៏ឃោរឃៅនៅក្នុងប៉ុន្មានទសវត្សរ៍

ចុងក្រោយនេះ ជនជាតិខ្មែរបានទទួល រងនូវវិនាសកម្មបាក់ស្បាត ខាងផ្លូវចិត្ត យ៉ាងដំណំបំផុត ។

វិនាសកម្មទាំងផ្នែកទ្រព្យសម្បត្តិនិងស្មារតីនេះហើយដែលជាដើមហេតុ

នាំឲ្យមនុស្សខ្មែរជាច្រើន​ក្រោយសម័យសង្គ្រាម ហាក់បានផ្លាស់ប្តូរផ្នត់គំនិត មួយចំនួន ដោយម្នាក់ៗ គិតតែពីរកវិធីរស់តែរៀងៗខ្លួនដោយចាប់យកគំនិតសួនតួនិយម

មកដាក់ក្នុងខ្លួនកាន់តែខ្លាំងឡើងៗ ។ គំលាតយ៉ាងឆ្ងាយរវាង អ្នកមាននិងអ្នកក្រដែលកើតមានក្នុងសង្គមបច្ចុប្បន្នគឺជាឧទាហរណ៍

មួយ ។ប៉ុន្តែ ផ្នត់គំនិតសាមគ្គីភាពនិងឯកភាពជាតិមិនបានទៅណាឆ្ងាយពីមនុស្សខ្មែរ

នៅឡើយទេ ។ អ្វីដែលខ្វះខាតនោះគឺការផ្តួចផ្តើមគំនិតតែប៉ុណ្ណោះ ។ តាមរយៈមូលនិធិបាយ័ននិងស៊ីធីអិន ដែលបាននាំមុខគេក្នុងការបំផុសចលនាមហាជនឲ្យរួបរួមសាមគ្គីគ្នានិងជួយគ្នា

ទៅវិញទៅមក បានបង្ហាញយ៉ាងច្បាស់ថា​សាមគ្គី​ភាពនិងឯកភាពជាតិ ខ្មែរបានវិលត្រឡប់មកវិញហើយ ។

ដូច្នេះអ្នកដឹកនាំនិងអ្នកដែលមានឥទ្ធិពលក្នុងសង្គមគួរតែបន្ត

បំផុសគំនិតជាតិនិយមនិង សាមគ្គីភាពរវាងខ្មែរនិងខ្មែរ នេះបន្តទៀតនៅក្នុងគ្រប់បញ្ហាដើម្បី ជួយគ្នាដោយអ្នកមាន ត្រូវធ្វើជាគំរូ ។ សាមគ្គី ជាកម្លាំងនេះជាសុភាសិតដែលគេបានស្គាល់គ្រប់ៗគ្នានិងនៅ មានតម្លៃគ្រប់កាលៈទេសៈមិនចេះរីងស្ងួត ។

តាមរយៈកម្លាំងសាមគ្គីនេះបញ្ហាជាច្រើនអាចត្រូវដោះស្រាយបានក្នុងរង្វង់ជនជាតិខ្មែរ ខ្លួនឯងដោយមិនចាំបាច់ត្រូវរង់ចាំជំនួយពីបរទេសឡើយ ។

ប៉ុន្តែអ្វីដែលគួរឲ្យប្រយ័ត្នដែរនោះគឺការគ្រប់គ្រងនិងបែងចែកថវិកាដែលទទួលបាន ពីសប្បុរសជនមិនមែនជារឿងសាមញ្ញពេកទេ ។ តម្លាភាពនិងសុចរិតភាព របស់អ្នក ទទួលខុសត្រូវនិងចាត់ចែង រឿងនេះគឺជាអ្វីដែលត្រូវតែបង្ហាញឲ្យបានច្បាស់លាស់ដើម្បីធានាទំនុកចិត្ត របស់សប្បុរសជនទាំងឡាយ ។

សូមឲ្យសាមគ្គីភាពនិងឯកភាពជាតិរបស់ពលរដ្ឋខ្មែរកើតមានជានិរន្តរ៍

ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋខ្មែរក្រីក្រជាច្រើនដែលកំពុងជួបទុក្ខលំបាក ៕

ជឿលើសេចក្តីពិត

ចំពោះ​ព្រឹត្តិការណ៍​សោកនាដកម្ម…

សូមបងប្អូនទាំងឡាយកុំជៀនូវអ្វីដែលគ្មានហេតុផលឲ្យសោះ!សូមរឹងប៉ឹងស្មារតីឡើង! រាល់ជំនឿទាំងឡាយត្រូវមានហេតុផលជាក់ស្តែងសុំជឿ! ការធ្វើតែអំពើល្អ ការជឿលើអ្វីដែលមានលក្ខណៈបែបវិទ្យាស្រ្ត ការយល់ដឹងហេតុការណ៍នានាតាមរយៈការប្រើប្រាជ្ញា ការការពារទុកនូវហេតុការណ៍អាក្រក់ទាំងឡាយ ការជឿលើសេចក្តីពិត(មានរូប មានសុខនិងមានទក្ខ វាជាសេចក្តីពិតរបស់ជីវិត)នោះទើបមនុស្សជួបសេចក្តីសុខពិតប្រាកដ។