កំណាព្យ ទឹកគ្រឿង
បទ ពាក្យ ៧
- ទឹកគ្រឿងខ្មែរច្រើនឆ្ងាញ់ពិសា តពីដូនតាចំការក្រុង
ខ្មែរលើខ្មែរក្រោមមិនបោះបង់ សម្រាំងផ្ចិតផ្ចង់គ្រប់វេលា។ - ទឹកគ្រឿងខ្មែរផ្សំពីប្រហុក សាច់ត្រីក្រឡុកបញ្ចូលគ្នា
សណ្តែកដីខ្ទឹមឈ្ងុយយោលយារ អមស្រេចជាគ្នាអន្លក់ខ្ចី។ - ទឹកគ្រឿងខ្មែរឆ្ងាញ់អមម្ទេសខ្មាំង បាយក្តៅបាយក្តាំងដាំថ្មីៗ
ទាក់ចិត្តពុកម៉ែញាតិតាយាយ ញ៉ាំយប់ញ៉ាំថ្ងៃមង្គលល្អ។ - បានឆ្ងាញ់ទឹកគ្រឿងមិនភ្លេចគុណ ស្រស់ឆោមល្វតល្វន់ចិត្តបវរ
ចេះតុបចេះតែងចេះដាំស្ល ជួបជ័យមិនក្រតរៀងទៅ។
និពន្ធដោយ យី ឆេងអ៊ួ ហៅ ប៉េងបណ្ណារក្ស ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០១០